ព័ត៌មានជាតិ

Update: កម្លាំងនគរបាលស្រុកកោះធំដុតបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ ក្រោយបង្ក្រាបបានព្រឹកមិញ

កណ្តាលៈ ខណៈនេះ កម្លាំងនគរបាលស្រុកកោះធំ ដឹកនាំដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានសហការជាមួយគណៈបញ្ជារឯកភាពរងស្រុក មានលោកអភិបាលរងស្រុក មន្ត្រីជលផល កម្លាំងវរព្រំដែន និងកម្លាំងកងរាជអាវុធហត្ថបានសម្រេចដុតចោលនូវឧបរកណ៍ល្មើលច្បាប់ជាច្រើន ត្រង់ចំណុចភូមិបាក់ណាម ឃុំជ្រៃធំ ស្រុកកោះធំនៅម៉ោង១១ថ្ងៃទី១៨ តុលានេះ។

អធិការនគរបាលស្រុកកោះធំលោក ឈឿន ប៊ុនឆន បានឱ្យ Post News ដឹងថា ឧបករណ៍នេសាទល្មើសច្បាប់ ដែលយើងដុតបំផ្លាញចោលនាពេលនេះ គឺបន្ទាប់ពីកម្លាំងចម្រុះបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ តុលានេះ។

ជាលទ្ធផលកម្លាំងបង្ក្រាបបានស្បៃមុង សៃយឺន ប្រឹះមុខ១០០ និងឧបករណ៍នេសាទមួយចំនួនធំទៀត។ លោកអធិការវ័យក្មេងរូបនេះបានបញ្ជាក់ទៀតថា ប្រតិបត្តិការបង្ក្រាបនេះយើងធ្វើបន្តបន្ទាប់នៅគ្រប់តំបន់ក្នុងស្រុកកោះធំនេះ តាមការណែនាំពីលោកស្នងការខេត្ត៕

photo_2016-10-18_10-53-42photo_2016-10-18_10-53-40photo_2016-10-18_10-53-41photo_2016-10-18_10-50-30photo_2016-10-18_10-50-31photo_2016-10-18_10-50-33photo_2016-10-18_10-50-34photo_2016-10-18_10-50-35photo_2016-10-18_10-50-36photo_2016-10-18_10-50-37photo_2016-10-18_10-50-19photo_2016-10-18_10-50-20photo_2016-10-18_10-50-21photo_2016-10-18_10-50-22photo_2016-10-18_10-50-28

មតិយោបល់