កូរ៉េខាងត្បូង: ទីភ្នាក់ងារយ៉ុនហាប់ខាងត្បូងបានរាយការណ៍នៅថ្ងៃចន្ទនេះថា ព្រះរាជអាជ្ញាទីក្រុងសេអ៊ូលជឿជាក់ថា ប្រទេសកូរ៉េខាងជើង បានចូលលួចទៅក្នុងគណនីអ៊ីមែលរបស់មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូងរាប់សិបនាក់នៅឆ្នាំនេះ ហើយចុងក្រោយបំផុត ខ្លួនបានសង្ស័យជាបន្តបន្ទាប់ នៅក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតតាមរយៈរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០១ សីហា ឆ្នាំ២០១៦នេះ។
យ៉ុនហាប់បានស្រង់សម្តីរបស់ការិយាល័យព្រះរាជអាជ្ញាកំពូលបានឱ្យដឹងថា ការស៊ើបអង្កេតបានបង្ហាញថា មនុស្ស ៥៦នាក់ រួមទាំងមន្រ្តីនៅបរទេសនិងក្រសួងការពារជាតិ ដែលពួកគេបានលួចយកអ៊ីម៉ែលសម្ងាត់ ដែលប្រតិបត្តិការដោយក្រុមកូរ៉េខាងជើង ចាប់ពីខែមករា ដល់ខែមិថុនា។ ដោយឡែក ការិយាល័ព្រះរាជ អាជ្ញានេះ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដោយ AFP បានទេ។
យ៉ុនហាប់បានឱ្យដឹង ថាពួក Hacker (អ្នកដែលចូលលួចទិន្នន័យតាមអ៊ីនធឺណិត) ដែលបង្កើតឡើង គេហទំព័របន្លំដោយប្រើម៉ាស៊ីនបម្រើគេហទំព័របង្ហោះចំនួន ២៧ ដោយឥតគិតថ្លៃនៅខែមករា និងបង្កជា គេហទំព័រវិបផតថលគ្រប់គ្រងដោយក្រសួងការបរទេស, សាកលវិទ្យាល័យនិងក្រុមហ៊ុននានា ដែលពាក់ព័ន្ធនឹងវិស័យការពារជាតិ ដើម្បីចូលលួចពាក្យសម្ងាត់នៅក្នុងសារអ៊ីម៉ែល។
ការស៊ើបអង្កេតគឺនៅតែកំពុងបន្ត ដើម្បីតាមដានមើលថាតើអ៊ីម៉ែលសម្ងាត់ណាមួយ ដែលអាចត្រូវបានលេចធ្លាយ។ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតចុងក្រោយបំផុត បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមប៉ូលិសកូរ៉េខាងជើងបានលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនជាង ១០លាននាក់នៅតាមបណ្តាផ្សារទំនើបរបស់ប្រទេសកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា ការវាយប្រហាររហូតដល់ខែកក្កដានេះ នៅពេលដែលវាត្រូវបានគេគំរាមកំហែងយកប្រាក់ជាមួយការគំរាមកំហែងដើម្បីផ្សព្វផ្សាយទិន្នន័យ ដែលលេចធ្លាយនោះ លុះត្រាតែក្រុមហ៊ុនទាំងឡាយនោះ បានចំណាយប្រាក់បីពាន់លានវ៉ុន ស្មើនឹង ២,៦លានដុល្លារអាមេរិក៕
មតិយោបល់