ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះអង្គម្ចាស់មួយអង្គ ត្រូវកាត់ទោសប្រហារជីវិត នៅអារ៉ាប៊ីសាអ៊ូឌីតពីបទឃាតកម្ម

អារ៉ាប៊ីសាអ៊ូឌីតៈ បើតាមក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា ព្រះអង្គម្ចាស់ Turki bin Saud bin Turki bin Saud al-Kabeer នឹងត្រូវកាត់ទោសប្រហារជីវិតពីឃាតកម្ម បន្ទាប់ពីព្រះអង្គបានសម្លាប់បុរសម្នាក់ នៅក្នុងជម្លោះវាយតបគ្នា។ នេះបើយោងតាមរយៈ សារព័ត៌មាន independent ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

វាជារឿងមួយដែលកម្រនឹងកើតមានណាស់ សម្រាប់សមាជិករាជវង្សអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវទទួលទោសធ្ងន់ធ្ងរបែបនេះ ខណៈដែលក្នុងប្រទេសប្រតិបត្តិសាសនាឥស្លាមយ៉ាងតឹងរឹងបំផុត។

ពាក់ព័ន្ធនឹងការប្រហារជីវិតនេះ គេនៅមិនទាន់ច្បាស់ទេថា នឹងត្រូវប្រហារជីវិតបែបណានោះ ប៉ុន្តែបើទម្លាប់ការប្រហារជីវិត តែងធ្វើទ្បើងដោយកាត់ក្បាល៕

turki-bin-saud-bin-turki-bin-saud-al-kabeer

មតិយោបល់