រុស្ស៊ី និងតួកគីបច្ចុប្បន្ន កំពុងស្ថិតនៅដំណាក់កាលចុងក្រោយ នៃកិច្ចចរចាស្តីពីការផ្តល់ប្រព័ន្ធប្រឆាំងមីស៊ីល S-400 ដែលផលិតនៅប្រទេសរុស្ស៊ី ទៅកាន់ទីក្រុងអានការ៉ា ហើយបើតាមអ្នកជំនាញផ្នែកសន្តិសុខរបស់តួកគី លោក Abdullah Ağar បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ បានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលនយោបាយរបស់ប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទថា គ្មានហេតុផលអ្វី ដែលរដ្ឋាភិបាលអាមេរិក មកត្រូវព្រួយបារម្ភអំពីកិច្ចចរចារវាងទីក្រុងអាន់ការ៉ា និងមូស្គូ ស្តីពីការផ្តល់ប្រព័ន្ធប្រឆាំងមីស៊ីល S-400 នោះទេ។
ក្នុងនោះលោក បានបន្ថែមថា «ហេតុអ្វីរឿងទិញ S-400 គួរជាការព្រួយបារម្ភសម្រាប់អាមេរិកទៅវិញ? ប្រទេសនីមួយៗ គួរមានចំណាត់ការខ្លះៗ ដើម្បីធានាសន្តិសុខរបស់ខ្លួន។ យើងបាននិយាយបញ្ហានេះ ជាមួយអាមេរិកប៉ុន្មានដងហើយ ប៉ុន្តែវាហាក់ដូចជាមិនបានការអ្វីទ្បើយ ដូច្នេះការពេញចិត្តទទួលយក ឬក៏អត់ យើងនៅតែបន្តផែនការទិញប្រព័ន្ធនេះដដែរ»។
គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗ ធ្លាប់បានលើកទ្បើងថា ការទិញប្រព័ន្ធ S-400 របស់តួកគីពីប្រទេសរុស្ស៊ី នឹងក្លាយទៅជាកង្វល់ដ៏ធំមួយ សម្រាប់ទីក្រុងវ៉ាស៊ីនតោន៕
មតិយោបល់