ឥណ្ឌា:ប្រទេសឥណ្ឌា បានដាក់សម្ពោធនាវាចម្បាំងចំនួនពីរគ្រឿង គឺ Veer និង Npat នៅក្នុងទីក្រុងម៉ុមបៃ របស់កងទ័ពជើងទឹក ឥណ្ឌាឲ្យចូលនិវត្តន៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦។
ការដាក់ឲ្យចូលនិវត្តន៍នេះ ក៏ព្រោះតែនាវាដំបូងដែលបំពាក់ដោយ គ្រាប់មីស៊ីលកម្រិត 1241 RE នេះមានសភាពចាស់ទៅហើយ។ បច្ចុប្បន្នឥណ្ឌានៅសល់នាវាប្រភេទខាងលើនេះ ចំនួន០៨ គ្រឿង ទៀត ដែលអាចនៅបន្តដំណើរការទៅមុខបាន។ នេះបើតាមការលើកឡើងពីកងទ័ពឥណ្ឌា។
គួរបញ្ជាក់ថា នាវាទាំងពីរគ្រឿងខាងលើនេះ ត្រូវបានប្រើប្រាស់ដោយកងទ័ពឥណ្ឌា ដើម្បីការពារ អធិបតេយ្យភាពដែនសមុទ្រ អស់រយៈកាលច្រើនទសវត្សរ៍មកហើយ ហេតុដូច្នេះពេលវេលាចូល និវត្តន៍ កងទ័ពឥណ្ឌាបានរៀបចំពិធីបុណ្យមួយដើម្បីបញ្ចប់តួនាទីជាផ្លូវការនេះ៕
មតិយោបល់