ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ISIS ចាប់ហ្វឹកហាត់ទាហានវ័យក្មេង ១៥៥ នាក់ នៅទីក្រុង Raqqa ដើម្បីបញ្ជូនពួកគេទៅសមរភូមិប្រយុទ្ធក្នុងទីក្រុងអាឡេប៉ូ

ស៊ីរី: ក្រុមគណបក្សប្រឆាំង បានចេញផ្សាយលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអង្គារថា កូនទាហានជាង ១៥៥ នាក់ ត្រូវបាន បញ្ចប់វគ្គសិក្សាយោធា នៅក្នុងជំរំហ្វឹកហាត់មួយរបស់ ISIS ក្នុងទីក្រុង Raqqa ដែលពួកគេនឹងត្រូវបញ្ជូនទៅសមរភូមិប្រយុទ្ធ នៅភាគខាងជើងទីក្រុងអាឡេប៉ូ ប្រទេស៊ីរី។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។

គេហទំព័រព័ត៌មាន Smart បានរាយការណ៍ថា ក្រុមទាហានកុមារដំបូងនេះ ត្រូវបានទទួលការបណ្តុះបណ្តាល នៅជំរំយោធារបស់ ISIS នៃទីប្រជុំជន al-Tabaqa ភាគខាងលិចទីក្រុង Raqqa ដែលពួកគេនឹងចូលរួមជាមួយពួកភេវរករជើងចាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមផ្សេងទៀតដែលជាគូប្រជែងរបស់ខ្លួន នៅភាគខាងជើងទីក្រុងអាទ្បេប៉ូ ។

ក្រុមទាហានកុមារ ISIS នៅជំរំ al-Adnani មានអាយុចន្លោះពី ១៤ ដល់ ១៨ ឆ្នាំ ត្រូវបានគេបញ្ជូនទៅសមរភូមិជួរមុខ។

តាមគេទំព័រដដែរនេះ បានឲ្យដឹងទៀតថា ទាហានកុមារនៅក្នុងជំរំ al-Adnani មានសរុបប្រមាណជា ៣៥០ នាក់ ។

គួរបញ្ជាក់ដែរថា កាលពីខែសីហាថា ក្រុម ISIS បានចាប់ក្មេងប្រុសរាប់ពាន់នាក់ ដើម្បីធ្វើជាឈ្លើយសឹកនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយថែមទាំងបណ្ដុះបណ្ដាលក្មេងទាំងនោះ ឲ្យក្លាយទៅជាសកម្មប្រយុទ្ធកុមារជួរមុខ៕

isis-trained-155-teenagers-in-raqqa-to-send-them-as-soldiers-to-aleppo-battlefield

isis-trained-155-teenagers-in-raqqa-to-send-them-as-soldiers-to-aleppo-battlefield%e1%9f%a1

មតិយោបល់