ព័ត៌មានជាតិ

រឿងពិត សម្លាប់នារីម្នាក់ក្នុងផ្ទះសំណាក់ អូយេស

ភ្នំពេញ: នារីម្នាក់ដែលត្រូវគេប្រទះឃើញ ដេកស្លាប់អាក្រាតកាយ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោអូយេសនោះ មកទល់ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានស្គាល់អត្តសញ្ញាណនារីរងគ្រោះរូបនោះហើយ ដែលត្រូវបានសមត្ថកិច្ចបញ្ជាក់យ៉ាងច្បាស់ថា គឺជារឿងឃាតកម្មច្រប៉ាច់ក សម្លាប់ដើម្បីប្លន់យកគ្រឿងអលង្ការ។

សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះរូបនោះ ឈ្មោះ អាង វណ្ណា ភេទស្រី អាយុ២២ឆ្នាំជាបុគ្គលិកខារ៉ាអូខេ ហេងហេងដេអិន ស្នាក់នៅផ្ទះជួលលេខ១៦C ១៦D ផ្លូវលេខ១១២សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក និងមានស្រុកកំណើត នៅភូមិស្នាយពុល ស្រុកពារាំង ខេត្តព្រៃវែង បណ្តាលឲ្យបាត់បង់កងដៃប្លាទីន៣កង ខ្សែប្លាទីន១ខ្សែ ទម្ងន់២ជី និងទូរសព្ទម៉ាក IPhone 6plus មួយគ្រឿង។

គួរបញ្ជាក់ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោអូយេស បន្ទប់C២០ ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ដោយយោងតាមការបំភ្លឺ របស់សន្តិសុខឈ្មោះ កុសល បានប្រាប់សមត្ថកិច្ច ថានៅវេលាម៉ោងប្រហែល៤ និង៤០នាទី រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គាត់ឃើញបុរសវ័យប្រហែល៣២ឆ្នាំ ម្នាក់ស្លៀកពាក់ស៊ីវិល ពាក់អាវក្រណាត់ដៃវែងពណ៌ក្រហម ក្រឡាការ៉ូខោ ពណ៌ខ្មៅ ជើងវែង បានមកជួលបន្ទប់ផ្ទះសំណាក់ពីឈ្មោះ ហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រងរួចក៏ឡើងទៅបន្ទប់កើតហេតុខាងលើបាត់ទៅ។

ប្រភពព័ត៌មានបានបន្តទៀតថា លុះដល់វេលាម៉ោងប្រហែលជា ៥ល្ងាច ថ្ងៃដដែលស្រាប់តែឃើញ នារីរងគ្រោះរូបនោះ អាយុប្រហែល២៨ឆ្នាំ ជិះម៉ូតូឌុបមិនចាំម៉ាកមកឈប់មុខផ្ទះសំណាក់រួចក៏ដើរឡើងទៅជាន់ទី៣បាត់រហូត។

សន្តិសុខរូបនោះបានបន្តទៀតថា លុះដល់ថ្ងៃទី២៥ ខែតុលា វេលាម៉ោង១១ព្រឹកនារីម្នាក់ឈ្មោះស្រីនាង ដែលជាអ្នកបោសសំអាតបន្ទប់ បានទៅគោះទ្វារហៅភ្ញៀវ បន្ទប់នោះតែមិនការឆ្លើយតបក៏នាំគ្នាទៅយកសោរបន្ទប់ចាក់មើលក៏បានឃើញនារីរងគ្រោះរូបនោះដេកស្លាប់បាត់ទៅហើយរួចក៏រាយការណ៍ ប្រាប់សមត្ថកិច្ចតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចចម្រុះបានបង្កើតគណ:កម្មការត្រួតពិនិត្យទៅសាកសពនារីរូបនោះឃើញថា ជាករណីឃាតកម្មយ៉ាងពិតប្រាកដ ដោយជនល្មើសធ្វើសកម្មភាពរឹតច្រប៉ាច់កបណ្តាលឲ្យស្លាប់ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

សមត្ថកិច្ចបញ្ជាក់ថាបន្ទាប់ពីមានការផ្សព្វផ្សាយតាមប្រ័ព្ធអ៊ិនធឺណែតពីហេតុការណ៍នៃឃាតកម្មនោះក្រុមគ្រួសារជនរងគ្រោះដែលបាត់សមាជិកគ្រួសាររបស់ខ្លួនបានមកសហការជាមួយសមត្ថកិច្ចមូលដ្ឋានទើបស្គាល់ពីអត្តសញ្ញាណជនរងគ្រោះតែម្តង។

ពាក់នឹងរឿងហេតុនេះដែរសមត្ថកិច្ចបានបញ្ជាក់ទៀតថា រវាងជនរងគ្រោះនិងជនល្មើសប្រហែលជាសង្សានឹងគ្នា ទើបណាត់គ្នាមកដេកផ្ទះសំណាក់នោះឆ្លៀតពេលឃើញជនរងគ្រោះមានគ្រឿងអលង្ការដូចជាខ្សែក ខ្សែដៃនិងប្រើទូរសព្ទសុទ្ធIPhone 6 plus ផងនោះក៏ធ្វើសកម្មភាពសម្លាប់នាងប្លន់យកគ្រឿងអលង្ការបានសម្រេចហើយក៏គេចខ្លួនបាត់ដោយសុវត្ថិភាព ដូច្នេះតែម្តងព្រោះតែការធ្វេសប្រហែស របស់ម្ចាស់សំណាក់ដែលមិនកត់ឈ្មោះអត្តសញ្ញាណភ្ញៀវ ដែលចូលមកស្នាក់នៅបន្ទប់ផ្ទះសំណាក់របស់ខ្លួនពេលមានបញ្ហាដូច្នេះ កើតឡើងនាំឲ្យពិបាកក្នុងការស្រាវជ្រាវវែកមុខជនល្មើសដូច្នេះតែម្តង៕

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

មតិយោបល់