ព័ត៌មានអន្តរជាតិ

មន្រ្តីគយកំពូលៗជាច្រើនរូប ត្រូវលោក Duterte ប្រកាសដកហូតតំណែង ក្រោយបរាជ័យចាប់គ្រឿងញៀន

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសដកចេញតំណែង រាល់មន្ត្រីការិយាល័យគយទាំងអស់ ក្នុងនោះក៏រួមមានទាំងប្រធានការិយាល័យម្នាក់ផងដែរ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារនេះ បានបរាជ័យក្នុងការស្ទាក់ចាប់គ្រឿងញៀនជាច្រើនតោន។ ​នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

ដោយលោក Duterte បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានការិយាល័យគយលោក Isidro Lapena ដែលត្រូវបានហូតតំណែង នឹងត្រូវតែងតាំងថ្មីជាអគ្គនាយកនៃអាជ្ញាធរអប់រំបច្ចេកទេស និងជំនាញអភិវឌ្ឍន៍ ដែលជាទីភ្នាក់ងារបណ្ដុះបណ្ដាលមួយ នៅក្នុង​ប្រទេស​ហ្វីលីពីន។

ក្នុងនោះលោក Duterte បានប្រកាស់ថា ឧត្ដមសេនីយ៍ចូល​និវត្តន៍លោក Rey Guerrero ដែលបច្ចុប្បន្ន​ជាប្រធានអាជ្ញាធរឧស្សហកម្មសមុទ្រ​ នឹងមកកាន់តំណែង​ជាប្រធានការិយាល័យ​គយជំនួសវិញ៕

មតិយោបល់