កណ្តាល:មានគ្រោះចរាចរណ៍ ដោយរថយន្ត Lexus មួយគ្រឿង បើកលឿន បុករះ បង្គោលភ្លើង១ដើម និងម៉ូតូ១គ្រឿង នៅមុខសាលាក្រុងតាខ្មៅ ខេត្តកណ្តាល នាវេលាម៉ោង៩:២០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ។
ភ្នាក់ងារ Post News បានរាយការណ៍ពីកន្លែងកើតហេតុមកថា មានរថយន្ត Lexus ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-8711 បើកបរក្នុងល្បឿនលឿន រេចចង្កូតទៅបុក រះបង្គោលភ្លើងមួយដើមបាក់ដួលដល់ដី មិនបន្ថយលឿន ក៍ទៅបុក ម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រឹមសេ125 ស្លាកលេខ កណ្តាល1S-9643 តែមិនបានបង្កឲ្យមាននរណារងរបួសនោះទេ ហើយម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចតាមចាប់បាន ខណៈព្យាយាមរត់គេចខ្លួន។
បច្ចុប្បន្ន ម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចកំពុងបញ្ជូនទៅ អធិការក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងចាត់ចែងតាមនិតីវិធី៕
ម្ចាស់រថយន្ត(បុរសពាក់អាវទឹកក្រូច) និងមិត្តភកិ្ត (បុរសពាក់អាវ ឈរបែរខ្នង)
ស្រ្តី ដែលទំនងជាបងប្អូនម្ចាស់រថយន្ត
មតិយោបល់