ព័ត៌មានជាតិ

អង្គុយសាកសង ស្លុងអារម្មណ៍ កន្លែងស្ងាត់ ដាច់សង្វាក់ ខណៈក្រុមចោរមកភ្ជង់ យកម៉ូតូទៅបាត់

ភ្នំពេញ: បុរសម្នាក់ និងសង្សារបស់ខ្លួន ត្រូវបានក្រុមចោរ ២នាក់ ដកកាំភ្លើងខ្លី ភ្ជង់ប្លន់យកម៉ូតូ ១គ្រឿង ម៉ាក FTR ទៅបាត់ ខណ:ដែលពួកគេ កំពុងអង្គុយសាកសងគ្ នាយ៉ាងផ្អែមល្ហែម កណ្តាលវាលទីងងឹត ជិតបូរីអង្គរ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅវេលាម៉ោងជាង០៧ យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ។

ម៉ូតូ ដែលក្រុមចោរប្លន់យកទៅនោះ ម៉ាក FTR ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1FC-7755 ដោយឡែកក្រុមចោរមានគ្នា ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក MSX មិនចាំស្លាកលេខ ប្រើកាំភ្លើងខ្លីមួយដើម ទៀតផង។

មន្ត្រីមានសមត្ថកិច្ច បានបន្តឱ្យ Post News ដឹងទៀតថា ក្រោយមានករណីនេះកើតឡើង កម្លាំងនគរបាលមូលដ្ឋាន ក្រោមបញ្ជាពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានចុះទៅសួរនាំភ្លាមៗ ហើយនាំយកទៅសាកសួរ និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិនគរបាល ខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត តាមផ្លូវច្បាប់៕
photo_2016-04-29_22-07-43 photo_2016-04-29_22-07-48 photo_2016-04-29_22-07-51 photo_2016-04-29_22-07-57 photo_2016-04-29_22-08-04 photo_2016-04-29_22-08-07

មតិយោបល់