កណ្តាល: ឆេះរោងបាយ តែបន្តិចសោះ រាយការណ៍ប្រាប់ថា ឆេះផ្ទះអស់ ៤ ទៅ ៥ខ្នង ពីអ្នកភូមិម្នាក់ នៅស្រុកកណ្តាលស្ទឹង ធ្វើឱ្យផ្អើលពេញខេត្តកណ្តាល ទាំងប្រជាពលរដ្ឋ ទាំងក្រុមឡានបាញ់ទឹក មន្ត្រីពន្លត់អគ្គីភយ័ សមត្ថកិច្ច និងអ្នកសារព័ត៌មាន នៅអំឡុងម៉ោង០៨:២៥នាទី យប់ថ្ងៃទី២៩ មេសា ២០១៦ ត្រង់ចំណុច កំពង់ទួល ជិតផ្សារកន្ទួត។
ទាក់ទឹននឹងករណី ខាងដើម មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា យោងតាមសេចក្តីរាយការណ៍ របស់អ្នកភូមិម្នាក់ បានប្តឹងតាមរយៈទូរស័ព្ទ អំពីករណីអគ្គិសភ័យ សង្ស័យឆេះផ្ទះអស់ជិត ១០ខ្នង ប៉ុន្តែផ្ទុយទៅវិញ លទ្ធផលជាក់ស្តែង គឺឆេះរោងបាយតែបន្តិចសោះ ប្រៀបបាននឹងសំបុកមាន់មួយទ្រុង ញ៉ាំងឱ្យប្រជាពលរដ្ឋ ក្រុមអ្នកសារព័ត៌មាន និងមន្ត្រីមានសមត្ថកិច្ច ពិសេសក្រុមឡានបាញ់ទឹក នៃកងពន្លត់អគ្គីភ័យខេត្ត ខកចិត្តស្តូក រួចបង្ខំចិត្ត បកក្បាលឡានទឹកបម្រុង ៤គ្រឿង វិលត្រឡប់មកវិញ ក្រោយគ្រប់គ្រងស្ថានការណ័ បានទាំងស្រុង និងហួសចិត្តបំផុត៕
មតិយោបល់