ព័ត៌មានជាតិ

ក្រុហ៊ុន​អចលនទ្រព្យ​ផ្តល់ប្រាក់​លើកទឹកចិត្ត​ចូ​ល​ឆ្នាំ​ថ្មី​សម្រាប់​បុគ្គលិក​ជិត ១១ លាន​យន់​

​ថ្មីៗ​នេះ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ហឺ​ណាន​ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់រង្វាន់​ដ៏​ច្រើន​សន្លឹក​សន្ធាប់​ដល់​បុគ្គលិក​របស់​ខ្លួន​សម្រាប់​អបអរ​ថ្ងៃ​ចូលឆ្នាំថ្មី​ខាង​មុខ​។ បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បានឲ្យដឹងថា ប្រាក់​រង្វាន់​សម្រាប់​បុគ្គលិក​គឺ​មាន​រហូត​ដល់ ១១ លាន​យន់​។ ដោយសារ​តែ​ប្រាក់រង្វាន់​ដ៏​ច្រើន​បុគ្គលិក​ត្រូវ​ធ្វើ​ការអនុវត្ត​តាម​បាវចនា​របស់​ក្រុមហ៊ុន​ដើម្បី​អាច​នាំ​រង្វាន់​យក​ទៅ​ផ្ទះ​បាន​។

​លើសពីនេះ​ទៅ​ទៀត​ក្រុមហ៊ុន​បាន​ធ្វើការ​ចាប់​រង្វាន់​ទូរស័ព្ទដៃ Iphone 5s ៣០​គ្រឿង ទូរទស្សន៍ LCD 42 អ៊ី​ញ ៥ គ្រឿង កុំព្យូទ័រ​យួរដៃ​ម៉ាក Lenovo និង Ipad mini ជាច្រើន​ទៀត​។
​រង្វាន់​ទាំងអស់នេះ​សម្រាប់​លើក​ទឹកចិត្ត​បុគ្គលិក​ដែល​ខិតខំ​ប្រឹង​ប្រែ​ធ្វើការ​ទើប​ក្រុមហ៊ុន​មាន​ការរីកចម្រើន​ខ្លាំង​បែបនេះ​៕
​https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/realestate5_zps9e57e653.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/realestate4_zpscf792098.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/realestate3_zps3d0d7694.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/realestate1_zpsdb6535a0.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/realestate2_zps7e67db9c.jpg

មតិយោបល់