ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មុននេះបន្តិចមានករណីវាយប្លន់ តែមិនបានសម្រេច ខណៈជនរងគ្រោះដឹងខ្លួនទាន់

ភ្នំពេញ: មានករណីវាយប្លន់ តែមិនបានសម្រេច នៅចំណុច៦០៨ កែងផ្លូវ៥៩៨ សង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក ខណ:ជនរងគ្រោះដឹងខ្លួនទាន់ នាវេលាម៉ោងជិត១២ យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Post News បានរាយការណ៍ពីកន្លែងកើតហេតុខាងលើមកថា ជនរងគ្រោះឈ្មោះ យ៉ា រិទ្ធិ អាយុ ២៣ឆ្នាំ មុខរបរធ្វើការហាងការហ្វេ ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណ:បើកបរម៉ូតូម៉ាក Suzuki Lets ស្លាកលេខភ្នំពេញ 1CQ-6922 តាមបណ្តោយផ្លូវ៦០៨ ក្នុងទិសដៅកើតទៅលិច ត្រូវជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាក Zoomer X និង ហុងដាឌ្រឹមសេ១២៥ ពណ័ខ្មៅ ជិះតាមពីក្រោយរហូតកន្លែងស្ងាត់ ក៍ធ្វើសកម្មភាពវាយជនរងគ្រោះ ដោយមួកសុវត្ថិភាព តែជនរងគ្រោះដឹងខ្លួន ទើបអាចបើកម៉ូតូយ៉ាងលឿន រត់មកកន្លែងមានមនុស្សច្រើនរកគេឲ្យជួយ ហើយជនសង្ស័យក៍ជិះម៉ូតូធ្វើធម្មតា គេចខ្លូនបាត់ស្រមោល។

បន្ទាប់ពីជនរងគ្រោះរត់រកឲ្យគេជួយ ប្រមាណជាង១០នាទីក្រោយ ក៍សមត្ថកិច្ចបានមកដល់ តែជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងអ្វីទេ។ បន្ទាប់ពីសាកសួរ ករណីនេះត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជារឿងជម្លោះ ជាជាង សកម្មភាពប្លន់៕

photo_2016-04-30_00-37-22 photo_2016-04-30_00-37-20 photo_2016-04-30_00-37-25

មតិយោបល់