ព័ត៌មានជាតិ

បុរស ម្នាក់ ទៅ បង់សំណាញ់ ក្នុង ស្ទឹង បែរជា ជាប់ គ្រាប់បែក ១ គ្រាប់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្តដឹងថា បុរស ម្នាក់ បាន ទៅ បង់សំណាញ់ យក ត្រី ប៉ុន្តែ បែរជា ជាប់ គ្រាប់បែក ដល់ ពី ជំនាន់ ដើម ១ គ្រាប់ ធ្វើ ឲ្យ គាត់ មានការ ភិតភ័យ យ៉ាងខ្លាំង និង បាន រាយការណ៍ ទៅ សមត្ថកិច្ច ចុះមក ត្រួតពិនិត្យ ។

ករណី កើតឡើង នៅ ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២០ វេលា ម៉ោង ១១ និង ៣០ នាទី នៅ ច ចំណុច ស្ទឹង ពោធិ៍សាត់ ។

សេចក្តីរាយការណ៍ បាន ឲ្យ ដឹងថា មុនពេល កើតហេតុ ឈ្មោះ សុខ ហឿន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅ ភូមិ យស ឃុំ កណ្តៀង ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ បាន ចុះ បង់សំណាញ់ ក្នុង ស្ទឹង ក្នុង បំណង យក ត្រី តែ មិន ជាប់ ត្រី បែរជា ជាប់ គ្រាប់បែកដៃ ប្រភេទ ក្រឡា ទាប ចំនួន ១ គ្រាប់ ទៅវិញ គួរ ឲ្យ ឆ្ងល់ ទៅវិញ ។

បច្ចុប្បន្ន សមត្ថកិច្ច បាន វិច ខ្ចប់ យក គ្រាប់បែកដៃ មិនទាន់ ផ្ទុះ ខាងលើនេះ ទៅ រក្សាទុក នៅ កន្លែង សុវត្ថិភាព ដោយ រង់ចាំ ខាង អង្គការ (HELOTRUS T) មក ទទួលយក កម្ទេច ចោល ៕

 

មតិយោបល់