ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដំណាំកសិកររបស់ប្រទេសអូទ្រីសជាច្រើនរងការខូចខាតដោយសាអាកាសធាតុត្រជាក់ខ្លាំង មានធ្លាក់ព្រិល

អូទ្រីស: បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានឲ្យដឹងថា ដំណាំជាច្រើនរងការខូចខាត ដោយសាអាកាសធាតុត្រជាក់ខ្លាំង មានធ្លាក់ព្រិលនៅភាគខាងត្បូងរដ្ឋ Carinthia ប្រទេសអូទ្រីស។ នេះបើយោងតាមរយ: សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។
មកទល់ពេលនេះ ដំណាំផ្លែឈើរបស់កសិករជាច្រើននៅរដ្ឋ Styria រងការខូចខាតយ៉ាងខ្លាំង ដោយអាកាសធាតុត្រជាក់ខ្លាំងនៅដើមសប្តាហ៍នេះ។
គួរបញ្ជាក់ផងដែរ តាមការប៉ាន់ប្រមាណជាមួយនឹងការខាតបង់នៃដំណាំសរុបនៅក្នុងរដ្ឋនេះ គឺលើសពីចំនួន ៨០ភាគរយ បើគិតជាទឹកប្រាក់ចំនួនជាង ១០០លានដុល្លារអាមេរិក៕

4a76c86dbf9a699c44cc747e935a457c

មតិយោបល់