ភ្នំពេញ: មន្រ្តីអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ ជ ប ម្នាក់ ត្រូវបានបញ្ជូនមកដល់តុលាការ នៅមុននេះបន្តិច នាវេលោម៉ោង៥និង១៦នាទី ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ផងដែរថា ការបញ្ជូននេះធ្វើទ្បើងក្រោយ អង្គភាពប្រឆាំងអំពីពុករលួយ ACU ឃុំខ្លួនពួកគេ កាលពីម៉ោង៨៖០០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ និងសាកសួរអស់រយៈពេល២ថ្ងៃ ពាក់ពន្ធ័ករណីស្រីមុំចោទ មន្រ្តីសង្គមស៊ីវិលថា ណែនាំមិនឱ្យនាងនិយាយការពិតប្រាប់ សមត្ថកិច្ច ក្រោយពីសាកសួរ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបញ្ជូនមន្រ្តីអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរងម្នាក់ទៅតុលាការ។
អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី ៤នាក់ខាងលើនេះជាមន្ត្រីអាដហុក នឹងទី៥គឺ លោក នី ចរិយា ជាអគ្គលេខាធិការ គ ជ ប ៕
មតិយោបល់