(ភ្នំពេញ)៖ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិលោក កឹម សុខា ពិតជាត្រឹមត្រូវ ។
មន្រ្តីដដែលបញ្ជាក់ថា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិនិងជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុលចំនួន៣លើក ដោយលើកទី១ ប្រកាសនៅថ្ងៃទី២៨មីនា ២០១១ លើកទី២ ប្រកាសនៅថ្ងៃទី២៣មករា ២០១៣និងប្រកាសលើកទី៣នៅថ្ងៃទី២៦មករា ២០១៥ ។ការលើកឡើងបែបនេះ គ្រាដែលលោក កឹម សុខារងការចោទថា ពាក់ព័ន្ធនិងរេឿងពុករលួយ ដោយការទិញផ្ទះ ទិញដីនិងវេរលុយទៅឱ្យស្រីស្នេហ៍ ដែលACU ចោទសួរក្នុងអង្គប្រជុំថា លុយទាំងនេះបានមកពីណា ? ។
បើតាមអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឃាង សេង បានពន្យល់ថា បើតាមមាត្រា៣៨របស់អង្គភាពប្រឆាំងអំពើពុករលួយបានចែងថា ការប្រកាសទ្រព្យសម្បត្តិនិងបំណុល មិនប្រកាស ប្រកាសយឺត និងប្រកាសមិនត្រឹមត្រូវ ត្រូវមានទោស ។
សូមជំរាបថា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឱ្យនាយកដ្ឋានជំនាញរបស់លោក ធ្វើកោសលវិច័យលើសំឡេងខ្សែអាត់ ដែលគេសង្ស័យលើ លោក កឹម សុខា និងនារីវ័យក្មេង ហើយថា លោកនឹងប្រកាសអំពីលទ្ធផល កោសល្យវិច័យនេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។ ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំពិភាក្សា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ ជុំវិញពាក្យបណ្តឹងក្រុមនិស្សិត ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ដែលស្នើឱ្យ ACU ស្រាវជ្រាវអំពើពុករលួយតាមរយៈសំឡេងខ្សែអាត់ ដែលគេសង្ស័យថាជារបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះ។
មតិយោបល់