ព័ត៌មានជាតិ

អាជា្ញធខណ្ឌមានជ័យ បាននាំយកអំណោយទៅចែកជូន ពលរដ្ឋទីទាល់ក្រ ២០គ្រួសារ នៅសង្កាត់ចាក់អង្រែលើ

(ភ្នំពេញ) ៖ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និងជាអភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃទី ២៤ខែមិនា ឆ្នាំ ២០១៦ បាន នាំយកអំណោយទៅចែកជូន ពលរដ្ឋទីទាល់ក្រ២០គ្រួសារ នៅសង្កាត់ចាក់អង្រែលើ។ដោយក្នុងមួយ គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ឃីតមួយកញ្ចប់ និងថវិកា ៥០,០០០រៀល ។

នៅក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យថា កាកបាទ ក្រហមកម្ពុជា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែង តែយកចិត្តទុកដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចបានផ្តល់អំណោយជូន ប្រជាពលរដ្ឋ ទីទាល់ក្រចំនួន ២០គ្រួសារចាក់អង្រែលើ ខណ្ឌមានជ័យ។ លោកបន្តថាក្នុងនាម អនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ សូមពាំនាំនូវការសាកសួរសុខ ទុក្ខគ្រួសារទីទាល់ក្រ ចាស់ជរា ពី សំណាក់ សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា។
ថ្វីត្បិតលោក មិនបានអញ្ជើញមក ផ្ទាល់ក៏ពិតមែន តែលោកតែងតែបានគិតគូរដល់សុខ និងទុក្ខពលរដ្ឋ គ្រប់ទីកន្លែង ទាំងអស់ហើយបេសកម្មរបស់កាកបាទ ក្រហមកម្ពុជា បានដើរតួជាសំខាន់សម្រាប ជួយ ដល់ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ ជាតិ សាសន៍ ពណ៌ សម្បុរនិងមិនបម្រើឲ្យនយោបាយមួយ ណាទេ។  

ដូចពាក្យស្លោករបស់កាកបាទក្រហមកម្ពុជាថា ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមចាំ ជួយជានិច្ច។ 




មតិយោបល់