កណ្តាល: យុវជន៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល និងមន្ត្រីនគរបាល ចុះឃាត់ខ្លួន ខណៈជនទាំង៥នោះ បាននិងកំពុងសេពគ្រឿងញៀនយ៉ាងសប្បាយនៅក្នុងស្តុបអីវ៉ាន់។
ហេតុការណ៍ចុះឃាត់ខ្លួននេះ ធ្វើទ្បើងកាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅចំណុចឃ្លាំងស្តុបសម្ភារៈ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល។
ជនសង្ស័យទាំង០៥នាក់ ត្រូវបានឃាត់ខ្លួនទី១- ឈ្មោះ ពេញ សុធារៈ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខែ្មរមុខរបរកសិករ មានទីលំនៅភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី២-ឈ្មោះ ធីន ជំនោ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខែ្មរមុខរបរសន្តិសុខ នៅភូមិទំនប់សាប ឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី៣-ឈ្មោះ សេង រតនា ភេទប្រុស អាយុ២២ឆ្នាំជនជាតិខែ្មរ មុខរបរជាងទង នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី៤-ឈ្មោះ សុង ចាន់សាន ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ នៅភូមិព្រៃគោ ឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្តាល។
និងទី៥-ឈ្មោះ អុីវ សេកសាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់ដូរ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺុ។
លោកវរសេនីយ មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់ Post News នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ នេះថា នៅវេលាម៉ោងខាងលើកម្លាំងបុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល កំពុងល្បាតហើយបានទទួល
ព័ត៌មាន ពីមហាជនល្អថាមានមុខសញ្ញា០១ក្រុម កំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងឃ្លាំងស្តុបអិវ៉ាន់ ហើយក៍រូបលោក និងកម្លាំងរបស់លោក បានចុះទៅឃាត់បានជនល្មើសខាងលើកំពុងប្រើប្រាស់ រួចក៍បញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តនិតិវិធី។
បន្ទាប់ពីសាកសួរហើយ តាមចម្លើយសារភាពរបស់ជនល្មើសប្រាប់ថាខ្លួនបានចូលលុយម្នាក់២ម៉ឺនរៀល សរុបបាន ៨ម៉ឺនរៀល ហើយទៅទិញមនុស្សម្នាក់មិន
ស្គាល់ឈ្មោះនៅខ្នងប្រឡាយ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
មតិយោបល់