សូម៉ាលី: បុរសចំនួន ៦នាក់នឹងត្រូវកាត់ទោសប្រហារជីវិត ដែល ៥នាក់ក្នុងចំណោមពួកត្រូវបានតុលាការចោទប្រកាន់ថា ស្ថិតក្រោយការបំផ្ទុះគ្រាប់បែកភេរវកម្មមួយកាលពីថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុង Baidoa ដែលបានបណ្ដាលឲ្យមនុស្សចំនួនជាង ៣០ នាក់បាត់បង់ជីវិត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។
ការកាត់ទោសប្រហារជីវិតបុរសចំនួន ៦ នាក់នេះ គឺដោយសារ ៥ នាក់ក្នុងចំណោមពួកគេជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារភេរវករមួយនៅទីក្រុង Baidoa កាលពីថ្ងៃទី ២៨ ខែកុម្ភៈ និងជនល្មើសម្នាក់ទៀត ជាទាហានរបស់រដ្ឋាភិបាល ដែលបានសម្លាប់ជនស៊ីវិលម្នាក់ក្នុងទីក្រុង Baidoa នេះបើយោងតាមការឲ្យដឹងពីប្រធានតុលាការ៕
មតិយោបល់