ព័ត៌មានជាតិ

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​សន្យា​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​យុវជន​អាយុ ១៨​ឆ្នាំ​ម្នាក់ ខណៈ​ដែល​ផ្ទុះ​ការតវ៉ា​ដ៏​កក្រើក​មួយ​

​ក្រសួង​យុត្តិធម៌​អាមេរិក នឹង​បន្ត​ការស៊ើបអង្កេត​លើ​ករណី​ស្លាប់​របស់​យុវជន អាមេរិក​មួយ​រូប​ឈ្មោះ ម៉ៃ​ឃឺ ប្រោ​ន វ័យ ១៨ ឆ្នាំ​នៅ​ទីក្រុង ហ្វឺ​ហ្គូ​ស្តុន ខណៈ​ដែល អំពើ​ហឹង្សា​មួយ​បាន​ផ្ទុះឡើង បន្ទាប់ពី​អាជ្ញាធរ​ប្រកាសថា ជនសង្ស័យ​ឈ្មោះ
ដា​រ៉ែ​ន វី​ល​សុន ដែល​ជា​មន្ត្រី​ប៉ូលីស​នោះ ពុំ​បាន​សម្លាប់​ក្មេងប្រុស​ខាងលើនេះ ដូច​ការចោទប្រកាន់រ​បស់​សាធារណៈជន​ឡើយ ។​

​ទន្ទឹមនឹងនេះ​ដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា បានចេញ សេចក្តី​ថ្លែង​ការ​មួយ ក្នុង​គោលបំណង​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង ដែល ប្រជាពលរដ្ឋ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ក្នុង​គ្រា​ដែល​បានលឺ​ព័ត៌មាន​ថា ក្មេង ប្រុស​ដៃទទេ​ម្នាក់ ត្រូវ​បាន​កងកម្លាំង​ប៉ូលីស​បាញ់សម្លាប់​នោះ ។ លើសពីនេះ លោក អូ​បា​ម៉ា ក៏​បាន​អំពាវនាវ​អោយ​ប្រជាជន​ទាំងអស់​ព្យាយាម​រក្សា​ភាព​ស្ងប់ ស្ងាត់ ដើម្បី​ទន្ទឹងរង់ចាំ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដែល​កំពុង​បន្ត​ធ្វើ​ឡើង ក៏​ដូច ជា​បញ្ជា​អោយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទាំំង​អស់ ត្រូវ​ធ្វើ​ការងារ​ឱ្យបាន​ខ្លាំងក្លា គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស សម្រាប់​កសាង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរឡើង រវាង​សហគមន៍ និង ច្បាប់​ដែល​ត្រូវ​អនុវត្តន៍ ។​

​សូមបញ្ជាក់​ថា អំពើហឹង្សា​បាន​ផ្ទុះ​ឡើង​យ៉ាង​ក្តៅកគុក​ក្នុង​ទីក្រុង​ហ្វឺ​ហ្គូ​ស្តុន ដោយ ក្រុម​ប្រជាពលរដ្ឋ​បាន​វាយកម្ទេច​រថយន្ត​ប៉ូលីស​អស់​ពីរ​គ្រឿង ហើយ​ប៉ូលីស​បាន ឆ្លើយតប​ទៅ​វិញ ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង គ្រាប់​ជ័រ ព្រមទាំង​បាន ចាប់ខ្លួន​បាតុករ​ពីរ​នាក់​ផងដែរ ៕

2014-11-27_080834

មតិយោបល់