ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រឿងញៀន ១កញ្ចប់ ២ម៉ឺនរៀល ខណៈយុវជន២នាក់កំពុងចែកចាយ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន

យុវជន២នាក់ទិញគ្រឿងញៀនមកចែកចាយ ត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួន

កណ្តាល: លោកវរសេនីយ៍ សឹុម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ បានប្រាប់ Post News នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ នេះថា កម្លាំងរបស់លោកបានល្បាត និងតាមពួកស្ទាក់ក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជារៀងរាល់ថ្ងៃ មិនថាពេលយប់ ឬពេលថ្ងៃទេ។

លោកអធិការបានបន្តរទៀតថា ចំពោះករណីចាប់ឃាត់ខ្លួនយុវជន២នាក់ ពាក់ពន្ធ័និងការចែកចាយនូវសារធាតុញៀនខុសច្បាប់នោះ កម្លាំងរបស់លោកបានល្បាតតាមគោលដៅ ស្រាប់តែជួបជនល្មើសកំពុងជិះម៉ូតូរួចក៏បានឆែកឆេរ ក៍រកឃើញម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ (ធំ០១និងតូច០៣)។

ហេតុការណ៍ឃាត់ខ្លួននេះកាលពីវរលាម៉ោង១២និង១៥នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នៅ-ចំណុចៈតាមផ្លូវលេខ២១ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនល្មើស០២នាក់ (ឃាត់ខ្លួន)ទី១-ឈ្មោះរ៉ា រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះថេន ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ-អ្នកទាំងពីរមានទីលំនៅភូមិ ឃុំព្រែកអំបិល ស្រុកស្អាង។ វត្ថុតាងចាប់យក
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់(ធំ០១និងតូច០៣)
-ម៉ូតូ០១គ្រឿងម៉ាកsuzuki nexពណ៍ស ផ្លាកលេខភ្នំពេញ1CK-9085 ថង់សំរាប់វិចខ្ចប់ថ្នាំញៀនមួយចំនួន។

លោកអធិការបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ កំលាំងអន្តរាគមន៍ក្រុងតាខ្មៅបានចេញល្បាត បន្ទាប់មកបានឃើញជនល្មើសកំពុងជិះម៉ូតូរួចក៏បានឆែកឆេរក ឃើញវត្ថុតាងខាងលើតែម្តង។ តាមចំលើយសារភាពពួកគាត់បានប្រាប់ថាបានទិញពីតំបន់វាលខ្សាច់ចាក់អង្រែលើតំលៃក្នុង០១កញ្ចប់ពីរម៉ឺនរៀល ដើម្បីយកចែកចាយបន្តទៀតនៅភូមិឃុំរបស់គាត់ ក្រោយពេលសាកសួររួច ជនល្មើសទាំងពីរ ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-05-01_06-45-18 photo_2016-05-01_06-45-15 photo_2016-05-01_06-45-20

មតិយោបល់