កំពង់ធំៈ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ហើយរថយន្តនេះ បន្តទៅបុករទេះក្របី ក្នុងទិសដៅស្របពីជើងទៅត្បូង បណ្តាលឲ្យស្លាប់២នាក់(ស្រី) និងរបួសធ្ងន់២នាក់(ប្រុសម្នាក់) នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (ផ្លូវបី) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A.7250 បើកបរដោយឈ្មោះ រឿន វណ្ណេត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង)។ ចំណែកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខគ្មាន ជិះដោយឈ្មោះ ពុធ ធីតា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ហ៊ាន.តន ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃុំកើតហេតុខា(ស្លាប់នៅកន្លែងកើតហេតុ)។ និងរទេះក្របី ជិះដោយឈ្មោះ កង ញន ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ(របួសធ្ងន់) អ្នករួមដំណើរឈ្មោះ ហ៊ីង លី ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិឃុំកើតហេតុ(ស្លាប់នៅមណ្ឌលសុខភាពបង្អែកស្ទោង)។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពងងុយគេង ហើយមានល្បឿនលឿន និងមិនប្រកាន់គន្លងរបស់ខ្លួន ចូលទៅបុកក្នុងគន្លងម៉ូតូ និងរទេះក្របី ។
ចំពោះករណីនេះ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង៕
មតិយោបល់