ព័ត៌មានជាតិ

ម៉ូតូStepវ៉ារថយន្តក្នុងល្បឿនលឿនជ្រុលប៉ះជាមួយម៉ូតូSLរបួសធ្ងន់ស្រាល២នាក់ កែងវិទ្យាល័យសុីសុវត្ថិ

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី​១១ ខែមេសា ឆ្នាំ ២០១៧ ម្តុំចំណុចកែងវិទ្យាល័យឥន្រ្ទទេវី ផ្លូវ៥៩២ សង្កាត់បឹងកក់ ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូStep និងម៉ូតូSL ប៉ះគ្នាបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាលនៅនឹងកន្លែងកើតហេតុទាំងយប់តែម្តង ។

ដែលម៉ូតូStep ពាក់ស្លាកលេខ កណ្តាល 1F 4519 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ប៉ះជាមួយម៉ូតូSL ពាក់ស្លាកលេខ ភ្នំពេញ 1BW 7038 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណដូចគ្នា បានបើកបរពីកើតទៅលិច រីឯម៉ូតូStep បើកបរល្បឿនលឿនវ៉ារថយន្តមួយគ្រឿងទៀតបណ្តាលឲ្យប៉ះជាមួយម៉ូតូSL ក៏ដួលរងគ្រោះថ្នាក់របួសទាំងសងខាងតែម្តង ។

បច្ចុប្បន្នជនរងគ្រោះរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ចំនែកវត្ថុតាងម៉ូតូទាំងពីរត្រូវបានសមត្ថកិច្ច យកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់