ជប៉ុនៈ យោងតាមទីតាំងភូមិសាស្ត្រអាមេរិក នៅថ្ងៃសៅរិ៍នេះ បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៦,២ រ៉ិចទ័រ បានវាយប្រហារនៅភាគខាងកើតប្រទេសជប៉ុន ប៉ុន្តែពុំមានសេចក្តីរាយការណ៍បន្ទាន់ថា មានការខូចខាតអ្វីនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីនេះ មានកម្រិតញ័រជម្រៅ ៤៤ គីឡូម៉ែត្រ បានវាយប្រហាររយៈពេលខ្លី បន្ទាប់ពីម៉ោង ៦ និង៤២ នាទីព្រឹក នៅជិតឆ្នេរសមុទ្រភាគឦសាននៃកោះ Honshu ចម្ងាយប្រហែលជា ៣៥០ គីឡូម៉ែត្រពីទីក្រុងតូក្យូ។ មិនមានការព្រមានពីរលកស៊ូណាមី ដែលអាចបង្កគ្រោះថ្នាក់អ្វីទ្បើយ។
ជប៉ុនជាប្រទេសមួយ ដែលតែងរងគ្រោះដោយសាររញ្ជួយដីជារៀងរាល់ឆ្នាំ៕
មតិយោបល់