ព័ត៌មានសិល្បៈ និងកម្សាន្ត

ពែកមី លើកពានជើងឯកបាល់ទាត់ FUTABA 2016

ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលក្រុមបាល់ទាត់របស់នាយពែកមី ដែលមានឈ្មោះថា«PEKMI FC » ដែលលោកចូលលេងដោយផ្ទាល់ បានក្លាយជាក្រុមជើងឯកក្នុងព្រឹត្តិការណ៍ដណ្ដើមពានដែលមានឈ្មោះថា«Futaba 2016 » កាលពីយប់ថ្ងៃទី១១ វិច្ឆិកា នៅទីលានបាល់ទាត់ Futaba។

នេះជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងខណ្ឌឫស្សីកែវ ដែលមានសរុបចំនួន១៦ក្រុម ដោយក្រុមរបស់លោកពែកមី បានក្លាយជាក្រុមទី១ដែលបានលើកពានប្រចាំតំបន់។

លោកពែកមី បានថ្លែងបន្ទាប់ពីបានលើកពានថា ខ្លួនបានប្រមូលក្មេងៗនៅខណ្ឌឫស្សីកែវ បង្កើតជាក្រុមបាល់ទាត់ ដោយមានរូបលោក និងតារាសិល្បៈមួយចំនួនចូលលេងប្រមាណ៤ឆ្នាំមកហើយ។ លោកថាក្រុមខ្លួនបានឈ្នះពាន២មកហើយ ដោយពានទី១គឺបានពីការប្រកួតឈ្នះក្រុមខ្លាំងមួយនៅខេត្តសៀមរាប និងពានទី២គឺពានជើងឯកក្នុងចំណោម១៦ក្រុមប្រចាំក្នុងខណ្ឌឫស្សីកែវ។ លោកថាក្រុមបាល់ទាត់«Pekmi FC » អត់មានបំណងបង្កើតដើម្បីវាយលុកទីផ្សារបាល់ទាត់នោះទេ ប៉ុន្តែលោកបានចំណាយលុយបង្កើតក្រុម គឺដោយសារតែចង់ប្រមូលក្មេងៗដែលមានមួយចំនួនអត់ការងារធ្វើឲ្យឲ្យចេះស្រឡាញ់កីឡា និងចង់ឲ្យលោកខ្លួនឯងមានឱកាសបានចូលរួមសកម្មភាពកីឡាដើម្បីសុខភាពប៉ុណ្ណោះ។

យ៉ាងណាមិញ លោកថាក្រុមលោកបែរជាមានសមត្ថភាព និងមានជើងល្អទៅៗ ទើបធ្វើឲ្យលោកចំណាយលុយដាក់ពាក្យចូលប្រកួតក្នុងព្រឹត្តិការណ៍ជើងឯក FUTABA ប្រចាំឆ្នាំ២០១៦ របស់ទីលានបាល់ទាត់ FUTABA នៅឫស្សីកែវ ដោយការចំណាយលើក្រុមទាំងការហ្វឹកហាត់ និងការចូលប្រកួតគឺលោកជាអ្នកចាត់ចែង។ លោថាក្រុម Pekmi FC ដែលមានលោកក៏ចូលប្រកួតផង បានផ្ដួលក្រុមខ្លាំងតាំងពីការប្រកួតវិលជុំសន្សំពិន្ទុ រហូតដល់វគ្គឆ្លងពូល ទើបបានកាន់ពានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមរបស់លោកទទួលបានពានមួយជើងឯកមួយ មេដៃមាសម្នាក់១ និងទឹកប្រាក់ចំនួន២លានរៀល៕
pek-mi-1

pek-mi-2pek-mi-3pek-mi-4pek-mi-5pek-mi-6pek-mi-7pek-mi-8pek-mi-9pekmi

មតិយោបល់