ព័ត៌មានអន្តរជាតិ

ព្រលានយន្តហោះទីក្រុងហាំប៊ឺក នៅអាល្លឺម៉ង ត្រូវបានបិទទ្វារ ខណៈជើងហោះហើរជាច្រើន ត្រូវបានបង្វែរគោលដៅ

អាល្លឺម៉ង់ៈ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា ព្រលានយន្តហោះទីក្រុងហាំប៊ឺក របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានបិទទ្វារហើយ ខណៈមានជើងហោះហើរជាច្រើន ត្រូវបានបង្វែរគោលដៅ ជាមួយការហោះហើរ និងការចុះចត។ នេះបើយោងតាមសារព័ត៌មាន express ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាកាសយានដ្ឋានហាំប៊ឺក ត្រូវបានបិទទ្វារ ដោយមិនអនុញ្ញាតឲ្យមានជើងហោះហើរ និងការចុះចតនៅក្នុងព្រលានទ្បើយ បន្ទាប់ពីមានការអះអាងថា មានការឈ្លានពានលើផ្លូវរត់ នៅទីតាំងនោះ។

តាមការបញ្ជាក់ពីប៉ូលិស បានឲ្យដឹងថា ព្រលានយន្តហោះនេះ បានបិទទ្វារកាលពីវេលាម៉ោង ៧ និង ២០ នាទីយប់ នៅអំទ្បុងពេលដែលប៉ូលិស កំពុងស្វែងរកការចាប់ខ្លួនអ្នកឈ្លានពានម្នាក់ ឬច្រើននាក់ នៅក្នុងអាកាសយានដ្ឋានហាំប៊ឺ។

ពាក់ព័ន្ធនឹងករណីនេះ កាសែតអាល្លឺម៉ង់ បានចេញផ្សាយថា មនុស្សពីរនាក់ កំពុងរង់ចាំការនិរទេសខ្លួន ចេញពីមន្រ្តីអន្តោប្រវេសន៍ នៅតាមផ្លូវព្រលានយន្តហោះ ខណៈដែលម្នាក់ ត្រូវបានចាប់ខ្លួន និងអ្នកផ្សេងទៀត បានរត់គេចខ្លួន៕

មតិយោបល់