ព័ត៌មានជាតិ

ស្រវឹងស្រាចុះមុជទឹកអូរ បណ្តាលឲ្យលង់ស្លាប់!

កំពង់ចាមៈ បុរសម្នាក់ ស្រវឹងស្រា បានចុះមុជទឹកអូរ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២ និង២៥នាទី ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចអូរវែង ក្នុងភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ចន ធឿន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិកំពង់រាបក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ដោយមានប្រពន្ធឈ្មោះ នុប ស្រ៊ន់ អាយុ៦៥ឆ្នាំ មុខរបរកសិករ មានកូន៥នាក់ស្រី៤នាក់ក្នុងបន្ទុកគ្រួសារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះតែងតែដើរផឹកស្រាជាប្រចាំ ស្រាប់តែនៅថ្ងៃកើតហេតុនេះជនរងគ្រោះស្រវឹងបានចុះមុជទឹកអូរដែលគេហៅថា អូវែង តែម្នាក់ឯង ទើបបណ្ដាលឲ្យលង់ស្លាប់តែម្តង។ក្រោយមកដោយបាត់ជនរងគ្រោះ ក្រុមគ្រួសារ និងអ្នកភូមិនាំគ្នាផ្អើលដើររក ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះ នៅក្នុងអូរខាងលើ ទើបប្រញាប់នាំគ្នាស្រង់ជនរងគ្រោះឡើងមកលើគោក ប៉ុន្តែជាអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយពីកើត សមត្ថកិច្ចមូលដ្នានបានចុះមកត្រួតពិនិត្យសាកសព បានសន្និដ្ឋានថា សាកសពជនរងគ្រោះ ពិតជាស្រវឹងស្រាលង់ទឹកដោយខ្លួនឯងពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

លង់ទឹកលង់ទឹកលង់ទឹក

មតិយោបល់