ភ្នំពេញ: ចោរលួចកង់ត្រូវម្ចាស់នរគបាលអន្តោប្រវេសន៍បាញ់១គ្រាប់វាយ១ស្នាប់កាំងភ្លើង រងរបួសមធ្យម កាលពីម៉ោង១៥:៣០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅខាងជើងវត្តឧណ្ណាឡោម ផ្ទះលេខ២០៣ ផ្លូវ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
យោងតាមនរគបាលប៉ុស្ត៏បានប្រាប់ថាជនសង្ស័យឈ្មោះ នួន វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងការស្នាក់នៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចកង់ទុកចោលនៅមុខផ្ទះកើតហេតុខាងលើ ក៏ត្រូវបានម្ចាស់ផ្ទះឈ្មោះ មាស ម៉ាដែន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនរគបាលអន្តោប្រវេសន៍ បាញ់គម្រាម១គ្រាប់ ម៉ាករ៉ូឡូ និងវាយជនសង្ស័យ១ស្នាប់កាំភ្លើងរងរបួសក្បាលហូរឈាម ត្រូវបានកម្លាំងនរគបាល យកទៅព្យាបាលនៅមន្ទីរពេទ្យនិងម្ចាស់កង់មកដាក់ពាក្យប្តឹងនៅប៉ុស្ត៏នរគបាលជ័យជំនះ តែមិនបានយកកាំភ្លើងខ្លីមកបង្ហាញសមត្ថកិច្ចឡើយ។
យោងតាមសំដីម្ចាស់កង់បានប្រាប់ថា គាត់ឃើញចោរលួចកង់ខាងមុខផ្ទះមិនចេតនាបាញ់ឡើង តែរាលកៃផ្ទុះ១គ្រាប់ និងវាយ១ស្នាប់កាំភ្លើងចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្ននរគបាលប្រគល់កង់ជូនម្ចាស់ និងទទួលពាក្យប្តឹងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់