ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបFord បុកជាមួយម៉ូតូឃ្លីច បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៤នាក់របួស!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក Fordរ៉េនជ័រ បុកម៉ូតូឃ្លីច បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង១១និង១៥នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨
នៅផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើត គេឃើញរថយន្តម៉ាកFord រ៉េនជ័រ ពណ៌ស ស្លាកលេខ ភ្នំពេញ2AS-7288 បើកយ៉ាងលឿនបានបុកម៉ូតូឃ្លីច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R-7323 ពេញទំហឹងបណ្ដាលរងរបួសធ្ងន់និងស្រាល៤នាក់ ហើយរថយន្តបានបើករត់រហូតដល់ក្នុងបុរីប៉េងហួត ត្រូវសមត្ថកិច្ចចុះមកឃាត់រថយន្តនិងម៉ូតូយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់