សេវា Samsung Pay បានបង្កើតកម្មវិធីផ្តល់រង្វាន់មួយ ដោយលោកអ្នកអាចសន្សំជាពិន្ទុ នៅរាល់ការទិញទំនិញ ដោយប្រើប្រាស់សេវា Samsung Pay។ នេះជាការលើកទឹកចិត្តអតិថិជន ដែលប្រើប្រាស់សេវាកម្មបង់លុយទំនិញ តាមទូរស័ព្ទដៃ។
គ្រប់អ្នកប្រើប្រាស់ទាំងអស់ អាចបង្កើនពិន្ទុរបស់ពួកគេ នៅរាល់ពេលប្រើប្រាស់សេវា Samsung Pay ហើយបើសិនជាកាតក្រេឌីតរបស់អ្នក បានភ្ជាប់ជាមួយនឹងកម្មវិធីផ្តល់រង្វាន់ស្រាប់ហើយនោះ អ្នកអាចបង្កើនពិន្ទុគុណនិងពីររាល់ការប្រើប្រាស់ម្តងៗ។ កម្មវិធីផ្តល់រង្វាន់ដោយក្រុមហ៊ុន Samsung នឹងធ្វើការផ្សាយផ្ទាល់នៅលើកម្មវិធីទូរស័ព្ទ Samsung Pay ហើយអនុញាតឲ្យអ្នកយកពិន្ទុប្តូរជា Gift Card ពីអ្នកលក់ធំៗ ឬ Visa Gift Card រួមទាំងផលិតផល Samsung មួយចំនួន។
ក្រុមហ៊ុន Samsung បាននិយាយថា ក៏មាននូវរង្វាន់ឈ្នះភ្លាមៗដែរ ហើយរង្វាន់ដំបូងគេបង្អស់ គឺជាដំណើរកម្សាន្តទៅកាន់ទីក្រុង Napa Valley ២សំបុត្រ៕
មតិយោបល់