ប៊ែកឡាំងៈ រដ្ឋាភិបាលអាល្លឺម៉ង់ គ្រោងបង្កើតច្បាប់ថ្មី ដែលតម្រូវឲ្យក្រុមហ៊ុនផលិតរថយន្តបង្កើត និងបញ្ចូលប្រអប់ខ្មៅ (Black box) ទៅក្នុងរថយន្តជំនាន់ថ្មី ដើម្បីថតទុកនូវឯកសារ និងព័ត៌មានផ្សេង ដូចគ្នាទៅនឹងយន្តហោះ។
សមាជិកសភាអាល្លឺម៉ង់ បានបង្ហាញគម្រោងបង្កើតច្បាប់នេះ និងកំពុងពិចារណាទៅលើការអនុម័ត ដោយស្នើឲ្យក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បង្កើតប្រអប់ខ្មៅ ដែលគោលដៅធំបំផុតគឺចង់ថត និងរក្សាទិន្នន័យផ្សេងៗ ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដើម្បីងាយស្រួលគ្រប់គ្រង។
ក្រុមហ៊ុនផលិតរថយន្តហោះ Volvo និង Mercedes-Benz បានប្រកាសបង្ហាញជំហរផ្ទាល់ខ្លួនថា ពួកគេនឹងទទួលយកសំណើរបស់រដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់មួយនេះ ព្រោះវាដើម្បីសុវត្ថិភាពដល់អ្នកបើកបរ និងដើម្បីកិច្ចការសង្គម៕
មតិយោបល់