ព័ត៌មានបច្ចេកវិទ្យា

រលកខ្មោចនៅអូស្រ្តាលីអាចចាប់បានហើយតាមកម្មវិធី AR ថ្មីរបស់ Samsung

ក្រោយពីកើតមានឧប្បតិ្តវហេតុរលកខ្មោចឆក់យកជីវិតមនុស្សជាបន្តបន្ទាប់នៅតាមឆ្នេរសមុទ្ទនៃប្រទេសអូស្រ្តាលីមក ក្រុមហ៊ុន Samsung និងឆ្មាំសមុទ្រ Surf Life Saving Australia បានរួមគ្នាបង្កើតកម្មវិធី Augmented Reality មួយសម្រាប់ដាក់ឱ្យទាញយកដោយសេរីនៅក្នុង Google Play Store ដើម្បីជួយបង្កើនសុវត្ថិភាពនៅតាមតំបន់ឆ្នេរ។

ចាប់តាំងពីខែកក្កដា ២០១៥ ដល់ខែមិថុនា ២០១៦ រលកសមុទ្រដ៏គ្រោះថ្នាក់នេះ បានគួចយកជីវិតមនុស្ស ដែលមកកម្សាន្តនៅតាមឆ្នេរសមុទ្រនៃប្រទេសអូស្រ្តាលីឱ្យលង់ស្លាប់អស់ចំនួន៥៣នាក់ ដែលតួលេខនេះ គឺច្រើនជាងតួលេខនៃករណីគ្រោះថ្នាក់ ដោយសារការវាយប្រហាររបស់ត្រីឆ្លាមទៅទៀត។

កម្មវិធីប្រាកដរូបភាពលើអេក្រង់ទូរសព្ទ ឬហៅថា Augmented Reality ថ្មីមួយឈ្មោះ Pocket Patrol ដែលមានលំនាំដូចកម្មវិធី Pokemon Go នឹងប្រាកដឡើងនូវសញ្ញាព្រមានលើអេក្រង់ទូរសព្ទ ត្រង់បរិវេណដែលមានរលកខ្មោចលាក់ខ្លួន និងផ្ទាំងថ្មរឆេតរឆូត តាមប្រព័ន្ធ GPS និងមុខងារផ្សេងៗទៀត ដែលមានភ្ជាប់មកជាមួយទូរសព្ទស្រាប់៕

aug

ប្រភពព័ត៌មាន៖ theinertia

មតិយោបល់