ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: នារីរូបស្រស់ ជួញដូរម៉ាទឹកកក ត្រូវសមត្ថកិច្ចចាប់ខ្លួន ដកហូតបាន ១កញ្ចប់ធំ

ភ្នំពេញ:នារីរូបស្រស់ម្នាក់ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនដោយចោទពីបទករណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួននារីខាងលើនេះបានធ្វើឡើង
កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ នៅតំបន់ភូមិត្រពាំងឈូកមុខពេទ្យលោកសង្ឃក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងប្រតិប្បត្តការនេះដឹកនាំដោយលោក វរសេនីយ៍ទោ អុីវ ភារិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចជាច្រើនទៀត។

ជនសង្ស័យមានឈ្មោះ ស្រី ពេជ្រ ភេទស្រីអាយុ២៣ឆ្នាំ មុខរបរមិនពិតស្នាក់នៅចំណុចខាងលើ។

លោកវរសេនីយ៍ទោ អុីវ ភារិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺកម្លាំងជំនាញរបស់លោកបានធ្វើការស្រាវជ្រាវតាមរយ:កម្លាំងសម្ងាត់ ទើបឈានដល់ការឃាត់ខ្លួន ខណ:ដែលជនសង្ស័យរូបនេះកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង (កំពុងជួញដូរ)។ ក្នងនោះដែរសមត្ថកិច្ចបានចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់និង ជញ្ជីងថ្លឹងថ្នាំញៀន ១។

បច្ចុប្បន្នកំពុងឃាត់ខ្លួន នៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញដើម្បីកសាងសំណំុរឿង បញ្ចូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕

photo_2016-05-02_10-39-29 photo_2016-05-01_15-33-12

មតិយោបល់