ព័ត៌មានកីឡា ព័ត៌មានជាតិ

Jordan Pisey នឹងចូលរួមជាកីឡាករជម្រើសជាតិលោតទឹកកម្ពុជា

ភ្នំពេញៈ កីឡាករលោតទឹកជម្រើសជាតិអាមេរិក សញ្ជាតិខ្មែរ Jordan Pisey នឹងចូលរួមជាកីឡាករជម្រើសជាតិលោតទឹកកម្ពុជា សម្រាប់ចូលរួមប្រកួតលើឆាតអន្តរជាតិ តំណាងឲ្យកម្ពុជា តបតាមសំណើរបស់ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក ស៊ុន ចាន់ថុល។

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអនុញ្ញ្ញាតឲ្យក្រុមគ្រួសារ និងកីឡាករលោតទឹកជម្រើសជាតិអាមេរិក ឈ្មោះ Jordan Pisey ដែលមានសញ្ជាតិខ្មែរ ចូលជួប និងសំណេះសំណាល មុនវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។

P1

នៅក្នុងកិច្ចសំណេះសំណាលនេះ លោក ស៊ុន ចាន់ថុល បានស្នើសុំទៅឪពុក និងកីឡាករ Jordan Pisey ដើម្បីឲ្យ Jordan Pisey មកចូលរួមជាក្រុមលោតទឹកជម្រើសជាតិកម្ពុជា សម្រាប់ចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។

ជាការឆ្លើយតប ដោយភាពត្រេកអរក្រៃលែង កីឡាករ Jordan Pisey បានសន្យាថា នឹងមកចូលរួមជាកីឡាករជម្រើសជាតិលោតទឹករបស់កម្ពុជា នាថ្ងៃអនាគតខាងមុខនេះ ដោយបានប្តេជ្ញាថា នឹងដណ្តើមយកមេដាយជូនកម្ពុជា ឲ្យខានតែបាន។

P2

ក្មេងកំព្រារបស់កម្ពុជាម្នាក់ គឺជាកីឡាករលោតទឹកថ្នាក់ជាតិដ៏ឆ្នើមរបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ។ Jordan Pisey Windle មានប្រវត្តិជាកុមារកំព្រានៅខេត្តព្រៃវែង ហើយត្រូវបានបញ្ជូនទៅឲ្យរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងនៅទីក្រុងភ្នំពេញ ក្រោយពេលឪពុកម្ដាយបង្កើតរបស់គេបានទទួលមរណភាព។ Pisey ត្រូវបានទទួលយកទៅចិញ្ចឹម និងរស់នៅសហរដ្ឋអាមេរិក តាំងពីរូបគេមានអាយុជិត២ឆ្នាំ ដោយលោក Jerry Windle ជាអ្នកនាំទៅ។

P13

បច្ចុប្បន្ន កីឡាករលោតទឹកអាមេរិក សញ្ជាតិខ្មែរ Jordan Pisey Windle មានអាយុ១៧ឆ្នាំ បានក្លាយជាម្ចាស់ពានរង្វាន់ថ្នាក់ជាតិប្រាំ៥លើក សម្រាប់ក្រុមកីឡាករលោតទឹកវ័យជំទង់នៅសហរដ្ឋអាមេរិក ហើយជាកីឡាករជាប់លំដាប់ថ្នាក់ជាតិលេខ៥ ដែលកំពុងព្យាយាមហ្វឹកហាត់ និងចូលរួមប្រកួតជម្រើសថ្នាក់ជាតិជាបន្តបន្ទាប់ ដើម្បីបានទៅប្រកួតនៅក្នុងកម្មវិធីកីឡាអូឡាំពិកលំដាប់ពិភពលោកនៅទីក្រុង Rio នៃប្រទេសប្រេស៊ីល នៅខែសីហាខាងមុខនេះ និងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅឆ្នាំ២០២០៕

P3 P5 P6 P8 P9 P10 P11 P12
P14

https://youtu.be/7tbtdHV4m0g

មតិយោបល់