អាមេរិកៈ ប្រធានាធិបតីទើបជាប់ឆ្នោតអាមរិក លោក Donald Trump បានប្រាប់អ្នកកាសែតថា លោកនឹងមករស់នៅក្នុងសេតវិមាន បន្ទាប់ពីលោកបានស្បថចូលកាន់តំណែង នៅការិយាល័យនោះ តែថាប្រពន្ធរបស់គាត់ គឺលោកស្រី Melania និងកូនប្រុស Barron Trump អាយុ ១០ ឆ្នាំ នឹងត្រូវរស់នៅក្នុងទីក្រុងញូយ៉ក ជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឲ្យកូនប្រុសរបស់ខ្លួន រៀនបញ្ចប់ឆ្នាំនៅសាលាសិន។ នេះបើយោងតាមរយៈ សារព័ត៌មានCNN ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦៕

មតិយោបល់