អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បច្ចុប្បន្នរស់នៅដោយនិរទេសខ្លួន នៅក្រុងឌូបៃ អស់ជាងមួយទសវត្សរ៍ កន្លងមក ដោយសារតែស្ថានភាពនយោបាយក្នុងប្រទេស ។
បើទោះបីជាស្ថិតក្នុងស្ថានភាពនិរទេសចេញពីប្រទេសកំណើតខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏នៅតែលេចធ្លោ ក្នុងចំណោមមហាសេដ្ឋីលើពិភពលោក ដោយអតីតនាយករដ្ឋមន្ត្រីរូបនេះ មានទ្រព្យសម្បត្តិ ច្រើនមហាសាល ស្ថិតនៅលេខរៀងទី ១០ ក្នុងចំណោម មហាសេដ្ឋីរបស់ថៃ ហើយ លេខ ១១២១ ក្នុងចំណោមមហាសេដ្ឋីលើពិភពលោក ។
បើយោងតាមទស្សនាវដ្តី forbes ដែលចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់ លោក ថាក់ស៊ីន សរុបមានចំនួន ១,៦៥ ពាន់លានដុល្លារអាម៉េរិក ខណៈដែលលើទំព័រ Wikie Pedia ថាមានទ្រព្យសប្បត្តិតែ ១,៦១ ពាន់លានដុល្លារអាម៉េរិកតែប៉ុណ្ណោះ ៕
មតិយោបល់