ចិនៈ យ៉ាងហោចណាស់ម្នាក់ស្លាប់ និង ៣៤ នាក់ទៀត ត្រូវបានអះអាងថា បានបាត់ខ្លួនបន្ទាប់ពីមានភ្លៀង ធ្លាក់យ៉ាងខ្លាំង បានវាយប្រហារនៅភាគខាងជើងខេត្តហឺប៉ី ប្រទេសចិនកាលពីថ្ងៃអង្គារ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
ការិយាល័យឧតុនិយមខេត្តហឺប៉ី នៅព្រឹកថ្ងៃពុធនេះ បានចេញការជូនដំណឹងសម្រាប់ព្យុះភ្លៀង និងការព្យាករភ្លៀងធ្លាក់ខ្លាំង ដែលនឹងបន្តនាពេលខាងមុខទៀត។
មន្ទីរធនធានទឹកខេត្ត បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានគ្រោះមហន្តរាយ នៅតំបន់ចំនួន ១៩ កន្លែង។
ភ្លៀងធ្លាក់នេះ បានបណ្តាលឲ្យច្រាំងទន្លេសំខាន់ទាំងអស់ នៅក្នុងខេត្តនេះលិច និងបំផ្លាញទំនប់វារីអគ្គិសនី ចំនួន ១១ ស្ថានីយ៍វារីអគ្គិសនី ២ ទូរគមនាគមន៍ ១១២ និងជនលិចដីស្រែចំនួន ៤.០០០ ហិកតា។
នាយកដ្ឋានកិច្ចការស៊ីវិល បានជម្លៀសមនុស្សចំនួន ៦៧.១៥៨ នាក់ ដោយព្រួយបារម្មណ៍អំពីសុវត្ថិភាព ការព្រមានពីគ្រោះទឹកជំនន់ និងការរអិលបាក់ដី នៅក្នុងខេត្តនេះ៕
មតិយោបល់