ព័ត៌មានជាតិ

តាមកាប់ឲ្យរបួសសុះសាច់និងបាញ់១គ្រាប់ សង្ស័យពាលស៊ីពាល

ភ្នំពេញ: បុរស២នាក់មានទំនាស់និងគ្នា ផ្ទុះកំហឹងតាមកាប់ឲ្យរបួសធ្ងន់ហើយបាញ់មួយគ្រាប់ ឲ្យរបួសថែមទៀត ដែលគេសង្ស័យថា ពាលស៊ីពាល។ ហេតុការណ៍ផ្ទុះអាវុធនេះ បានបង្កជាការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង២៣និង១០នាទី យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចណុចផ្លូវដែកមុខក្តាន់ពីរ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវគេកាប់របួសច្រើនកន្លែងនិង បាញ់មួយគ្រាប់ របួសធ្លាយភ្លៅឆ្វេងនោះ មានឈ្មោះសាម ផាន់ណា ហៅលាថុនា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនដៃដល់២នាក់ ដែលគេចខ្លួនបាត់នោះ ត្រូវបានគេស្គាល់ឈ្មោះថា អា ស្ពៃ ភេទប្រុស អាយុ២៤ឆ្នាំ(ជាអ្នកបាញ់) និងម្នាក់ទៀតឈ្មោះធារ៉ូ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ (អ្នកកាន់ដាវកាប់) ។

បន្ទាប់ពីមានហេតុការណ៍ កាប់ចាក់និងបាញ់ឲ្យរបួសម្នាក់ រួចហើយកម្លាំងសមត្ថកិច្ច បានចុះទៅដល់ កន្លែងកើតហេតុភ្លាមៗ បានសួរនាំពីហេតុការណ៍និង ដោយតាមការបំភ្លឺពីឈ្មោះសូ សីហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលជាប់របងវត្តនាគវ័ន្ត ដែលបានឃើញពីហេតុការណ៍ នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេបានឮសម្លេង ឈ្លោះប្រកែលរវាងជនរងគ្រោះនិងក្រុមជនល្មើស ហើយខណ:នោះ ស្រាប់តែឃើញជនរងគ្រោះ រត់ចេញពីផ្លូវតូចមកក្រៅមកដល់ចំណុចកើត ហេតុឃើញ ជនដៃដល់ ឈ្មោះធារ៉ូ បានកាន់ដាវតាមកាប់ពីក្រោយជនរងគ្រោះ ហូរឈាមរកដួល ដោយជនរងគ្រោះ ស្រែកឲ្យគេជួយ ពេលនោះដែរ ស្រាប់តែឃើញជនល្មើស ឈ្មោះអាស្ពៃ បានរត់មកដល់ដែរ រួចដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកបាញ់១គ្រាប់ ចំធ្លាយភ្លៅឆ្វេងជនរងគ្រោះ ឲ្យដេកក្នុងថ្លុកឈាម ហើយក្រុមជនល្មើស ទាំង២នាក់ នោះក៏រត់គេចបាត់អស់តែម្តង ។

ប្រភពព័ត៌មានបានបន្តទៀតថា ជនរងគ្រោះបន្ទាប់ពីរងរបួស ដោយគូទំនាស់កាប់និងបាញ់រួចហើយ ក៏ត្រូវបានអ្នកជិតខាងបាននាំគ្នា ជួយលើកគ្រៀរជនរងគ្រោះឡើង ម៉ូតូសណ្តោងរ៉ឺម៉ក ដឹកមកជួយសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ផងដែរ ។

លើសពីនេះទៅទៀត ពាក់ព័ន្ធរឿងកាប់ចាក់និងបាញ់ បោះរបួសម្នាក់នោះដែរ ត្រូវបានអ្នកជិត ខាងនៅកន្លែងកើត ហេតុបាននាំគ្នា និយាយថារឿងនោះប្រហែលជារឿង ពាលស៊ីពាលក្នុងរឿងអ្វីមួយ ហើយបានជាក្រុមជនល្មើស ដែលទំនងជាមិត្តភ័ក្រនិង ជនរងគ្រោះបាននាំគ្នា តាមកាប់និងបាញ់ ក្នុងបំណងសម្លាប់ជនរងគ្រោះតែម្តង តែមិនបានសម្រេចនោះទេ។

បច្ចុប្បន្ន ជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ តែត្រូវបានធ្វើការវះកាត់រួចរាល់ហើយ កំពុងបញ្ជូនទៅសង្រ្គោះបន្ត នៅមន្ទីរពេទ្យកាល់ម៉ែត ៕

%e1%9e%96%e1%9e%b6%e1%9e%9b%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%96%e1%9e%b6%e1%9e%9b-1

%e1%9e%96%e1%9e%b6%e1%9e%9b%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%96%e1%9e%b6%e1%9e%9b-2

%e1%9e%96%e1%9e%b6%e1%9e%9b%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%96%e1%9e%b6%e1%9e%9b-3

%e1%9e%96%e1%9e%b6%e1%9e%9b%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%96%e1%9e%b6%e1%9e%9b-4

%e1%9e%96%e1%9e%b6%e1%9e%9b%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%96%e1%9e%b6%e1%9e%9b-5

%e1%9e%96%e1%9e%b6%e1%9e%9b%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%96%e1%9e%b6%e1%9e%9b-6

មតិយោបល់