ព័ត៌មានជាតិ

កម្មករសិប្បកម្មតំបាញ ជុង ហ្វៃ ជំរុញឲ្យក្រសួងការងារជួយដោះស្រាយជូនដល់ពួកគាត់

ភ្នំពេញៈ នៅវេលាម៉ោង៩ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្រសួងការងារ ផ្លូវសហព័ន្ធរ៉ុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្មករសិប្បកម្មតំបាញ ជុង ហ្វៃ ដែលមានទីតាំងស្ថិតនៅឡូតិ៍លេខ៨០៨ ផ្លូវជាតិ លេខ២ក្រុមទី២៤ ភូមិព្រែកតាឡុង៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានគ្នាប្រមាណ៣០នាក់ក្នុងចំណោមកម្មករ១៨០នាក់ ជិះកង់បី៦គ្រឿង បានមកប្រមូលផ្តុំ ដើម្បីជំរុញឲ្យក្រសួងការងារជួយពន្លឿននូវការដោះស្រាយជូន ដល់ពួកគាត់។

ក្នុងការប្រមូលផ្ដុំគ្នានៅក្រសួងការងារនេះ គឺពួកគាត់ស្នើឲ្យក្រុមហ៊ុនដែលមានថៅកែជនជាតិចិនដោះស្រាយរឿងប្រាក់ឈ្នួលប្រចាំខែ និង សុំឲ្យទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ ព្រោះរោងចក្រនេះ ត្រូវថៅកែបានរត់ចោលអស់ជាច្រើនខែមកហើយ មិនទាន់មានដំណោះស្រាយជូនពួកគាត់សោះ៕

https://youtu.be/C85Mne6HvOI

មតិយោបល់