អាមេរិកៈ នៅមុននេះនាយកដ្ឋានទទួលបន្ទុកសុខភាពសាធារណៈជាតិរបស់កាណាដា បានបង្ហាញរបាយការណ៍ថា មានច្រើនជាង ៧០ករណី ដែលស្មាតហ្វូន Samsung Galaxy Note 7 ផ្ទុះឆេះ នៅសហរដ្ឋអាមេរិក ប៉ុន្តែនៅពេលនេះ Samsung ផ្ទាល់ បានចេញមុខអះអាងថា មានរហូតដល់ជិត ១០០ករណី។
ក្រុមហ៊ុន Samsung និង គណៈកម្មាការសុវត្ថិភាពផលិតផលប្រើប្រាស់សហរដ្ឋអាមេរិក (CPSC) ទទួលបានរបាយការណ៍ទាក់ទងនឹងករណីផ្ទុះឆេះ Galaxy Note 7 ចំនួន ៩២ករណី នៅសហរដ្ឋអាមេរិក ដោយក្នុងនោះ មាន ២៦ករណីត្រូវបានរាយការណ៍មកថា ផ្ទុះឆេះ និង ៥៥ករណី បណ្ដាលឲ្យមានផលប៉ះពាល់ រួមមានទាំងរថយន្ត និងយានដ្ឋានជួសជុលរថយន្ត។
គួរបញ្ជាក់ផងដែរថា តាមការប៉ាន់ប្រមាណ Samsung ប្រហែលជាត្រូវខាតបង់ ១ពាន់លានដុល្លារអាមេរិក ទៅលើបញ្ហា Note 7 នេះ ដោយតួលេខទឹកប្រាក់នេះ នៅមិនទាន់រាប់បញ្ជូលថ្លៃសំណងដែលបណ្ដាលមកពីការផ្ទុះឆេះ៕
ប្រភព៖ Phone Arena
មតិយោបល់