ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចបង្គោលភ្លើងបំភ្លឺផ្លូវ តាមបណ្តោយផ្លូវ៦០ម៉ែត្រ…

ភ្នំពេញ:ស្តីពីករណីអំពើលួច (យកបង្គោលភ្លើងបំភ្លឺផ្លូវរបស់រដ្ឋ) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលា១២:០០នាទីថ្ងៃត្រង់ នៅចំណុចដីឡូគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ជនសង្ស័យចំនួន០១នាក់:
១-ឈ្មោះ ហែម សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៨ ភូមព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ឃាត់ខ្លួនផ្ទុកសារធាតុញៀន)។
ដំណើររឿងហេតុ:
+នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២:០០០នាទីថ្ងៃត្រង់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើបានទទួលព៌តមានពីខាងបុគ្គលិកអគ្គីសនីតាមវិទ្យុទាក់ទង ថាមានបានបាត់បង្គោលភ្លើងបំភ្លឺផ្លូវ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ដោយមិនមានដាក់ពាក្យបណ្តឹង) ក្រោយទទួលបានព៌តមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ សហការជាមួយកម្លាំងផ្នែកអន្តាគមន៍នៃអធិការដ្ឋានខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវពិនិត្យកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវទើបកំណត់មុខសញ្ញាបានរហូតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០នាទី បានឃើញជនសង្ស័យឈ្មោះ ហែម សុភ័ក្ត្រ កំពុងឈរលើផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់យកមកសាកសួរ នៅស្នាក់ការប៉ុស្តិ៍ទើប ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានលើកយកដែកបង្គោលភ្លើងមកលក់ឲ្យជនមិនស្គាល់ម្តុំផ្លូវ៦០ម៉ែត្រ បានលុយចំនួន៥៧៧០០៛ (ប្រាំមុឺនប្រាំពីរពាន់ប្រាំពីររយរៀល) យកទៅចាយវាយអស់។
-បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលរដ្ឋបាលមានជ័យ បណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់