ព័ត៌មានអន្តរជាតិ

ជីវិតជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា អាចមានពន្លឺឡើងវិញក្រោយពីម៉ាឡេស៊ីព្រម…

ម៉ាឡេស៊ីៈ ទីភ្នាក់ងារជនភៀសខ្លួន UN បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងធ្វើការជាមួយប្រទេសម៉ាឡេស៊ី លើគម្រោងសាកល្បងមួយ ដើម្បីអនុញ្ញាតឱ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាជនភៀសខ្លួន ដែលបានរងការធ្វើទុក្ខបុកម្នេញ ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា ឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីវិញ ក្នុងការផ្លាស់ប្តូរដោយដំណោះស្រាយ”ឈ្នះឈ្នះ”មួយ។
នេះបើយោងតាមរយៈ សារព័ត៌មានម៉ាឡេស៊ី Malaysiakini ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជនភៀសខ្លួនជាច្រើននាក់ ត្រូវជាប់នៅច្រកព្រំដែនម៉ាឡេស៊ី ហើយពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើការ ដោយស្របច្បាប់ទេ ខណៈដែលការតាំងលំនៅថ្មី ទៅកាន់ប្រទេសទីបី នៅតែមានដំណើរការយឺត។

អ្នកតស៊ូមតិសិទិ្ធមនុស្ស បានជំរុញឲ្យម៉ាឡេស៊ី ទទួលជនភៀសខ្លួន ដែលកំពុងស្វែងរកសិទ្ធិជ្រកកោនចំនួន ១៥០.០០០នាក់ ក្នុងនោះមានជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជា ៥៥.០០០នាក់។

ការិយាល័យ UNHCR នៅក្នុងទីក្រុងគូឡាឡាំពួ បានឱ្យដឹងថា ការសម្រេចចិត្តនេះ អាចត្រួសត្រាយផ្លូវ សម្រាប់គម្រោងការងារមួយ ចំពោះជនភៀសខ្លួនកាន់តែទូលំទូលាយ នៅក្នុងប្រទេសម៉ាឡេស៊ី។

សូមជំរាបថា ម៉ាឡេស៊ី គឺមិនមែនជាប្រទេសហត្ថលេខី ក្នុងអនុសញ្ញាជនភៀសខ្លួន UN ឡើយ៕

refugee-1refugee-2refugee-3refugee-4refugee-5

មតិយោបល់