អ៊ីរ៉ង់ៈ ប្រធានសភាអ៊ីរ៉ង់លោក Ali Larijani បានមានប្រសាសន៍ថា ប្រសិនបើអឺរ៉ុបត្រូវការរក្សាកិច្ចព្រមព្រៀងទៅលើផែនការសកម្មភាពរួមគ្នា ជាប្រវត្តិសាស្ត្រ (JCPOA) ឆ្នាំ ២០១៥ ពួកគេត្រូវតែប្រកាសសេចក្តីសម្រេចចិត្តរបស់ខ្លួនឲ្យបានជាក់លាក់ និងឆាប់រហ័សបំផុត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងកាលពីថ្ងៃអាទិត្យ នៅឯពិធីបើកអង្គប្រជុំនៃសភាអ៊ីស្លាម លោក Ali Larjani បាននិយាយថា សាធារណរដ្ឋអ៊ីស្លាម កំពុងរង់ចាំការសម្រេចចិត្តរបស់អឺរ៉ុប ទៅលើសន្ធិសញ្ញា JCPOA ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ពីការដកខ្លួនចេញរបស់អាមេរិក។
ដោយលោកបានកត់សម្គាល់ថា «ពេលវេលារងចាំ កាន់តែខើចទៅៗហើយ ខណៈក្រុងតេអ៊ីរ៉ង់រំពឹងថា ប្រសិនបើអឺរ៉ុបមើលឃើញថា ពួកគេអាចរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ ពួកគេគួរតែប្រកាសជំហររបស់ខ្លួន ឲ្យបានច្បាស់លាស់ និងឆាប់រហ័សបំផុត។
ក្នុងនោះលោកបានព្រមានថា បើ EU អូសបន្លាយពេលវេលាទៀតនោះ សាធារណរដ្ឋអ៊ិស្លាម នឹងធ្វើការផ្លាស់ប្តូរថ្មី ចំពោះវិស័យនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាបញ្ហាផ្សេងៗទៀត៕
មតិយោបល់