ព័ត៌មានអន្តរជាតិ

ចិនសង្ឃឹមថា ទំនាក់ទំនងរវាងអាម៉េរិក នឹងមិនប្រេះឆា បន្ទាប់ពីលោក Trump រឹតចំណងមិត្តភាពជាមួយតៃវ៉ាន់

ចិនៈ រដ្ឋាភិបាលចិនសង្ឃឹមថា ទំនាក់ទំនងខ្លួន ជាមួយអាមេរិក នឹងមិនត្រូវបានរំខាន ឬបំផ្លាញ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump និងលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងការរឹតចំណងមិត្តភាពប្រទេសទាំងពីរទ្បើយ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។

កាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi បានធ្វើការអធិប្បាយថា ការសម្រេចចិត្តលុបចោល នយោបាយការបរទេសរបស់អាមេរិក រាប់ទសវត្សរ៍មកនេះ ហើយងាកមក​ធ្វើការពិភាក្សា ដោយ​បើក​ចំហរ​ជាមួយនឹងលោកស្រី Tsai លើការពង្រឹងទំនាក់ទំនងជាមួយគ្នា ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងរួមទាំងផ្នែកសន្តិសុខរវាងអាមេរិក និងកោះតៃវ៉ាន់ផងនោះ គឺមិនប៉ះពាក់ដល់ទំនាក់ទំនងចិន-អាមេរិកទ្បើយ៕

trung-quoc-to-philippines-khieu-khich-chinh-tri

មតិយោបល់