អូស្ត្រាលីៈ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា «ខ្លួនមិនភ័យខ្លាចអ្វីទាំងអស់ ចំពោះការវាយ ប្រហាររដ្ឋអ៊ីស្លាម (IS) ក្នុងប្រទេសទ្បើយ»។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។
ការថ្លែងបែបនេះ បន្ទាប់ពីរបាយការណ៍របស់អាមេរិក បាននិយាយថា ប្រទេសអូស្ត្រាលីនឹងស្ថិតនៅ ចំណាត់ថ្នាក់ទី៣ ក្នុងគោលដៅភេរវកម្ម នៅប្រទេសលោកខាងលិច បន្ទាប់ពីភេវរករវាយប្រហារ នៅសហរដ្ឋអាមេរិក និងបារាំង។
រដ្ឋមន្រ្តីអូស្រ្តាលី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៍ សម្រាប់ប្រឆាំងភេរវកម្ម លោក Michael Keenan បាននិយាយថា «រដ្ឋាភិបាលដឹងយ៉ាងច្បាស់ពីសក្តានុពលនៃការគំរាមកំហែងនេះ ហើយថា វាមិនអាចទៅរួច នោះទេ ព្រោះរដ្ឋាភិបាលមិនអនុញ្ញាតឲ្យកើត ហេតុការណ៍នេះ ឡើងនៅលើទឹកដីអូស្រ្តាលីជាដាច់ខាត៕
មតិយោបល់