ព័ត៌មានអន្តរជាតិ

ស្លាប់ ៥នាក់ និងរបួស ៤៤ នាក់ បន្ទាប់ពីពួកភេរវករ វាយប្រហារនៅទីក្រុងអាឡេប៉ូ

ស៊ីរីៈ យ៉ាងហោចណាស់ជនស៊ីវិល ៥នាក់ ត្រូវបានសម្លាប់ និង ៤៤ នាក់ទៀតរងរបួស បន្ទាប់ពីពួកភេរវករ បានបាញ់ផ្លោងចូលលំនៅដ្ឋាន ភាគខាងលិចទីក្រុងអាឡេប៉ូ កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។

អាជ្ញាធរបានឲ្យដឹងថា អ្នករងរបួសទាំងនោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Al-Razi និងសាកលវិទ្យាល័យសុខាភិបាលទីក្រុងអាឡេប៉ូ។

គួរបញ្ជាក់ដែរថា តាមប្រភពព័ត៌មានក្នុងស្រុក បានរាយការណ៍ថា អ្នករបួសមួយចំនួន រួមទាំងកុមារ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

syriac-quarter-aleppo-syria-july-11-2016-afp

មតិយោបល់