មីយ៉ាន់ម៉ាៈ ដោយោងតាម សារពត័មានយោធា Myawaddy News Thursday
ក្រុមប្រដាប់អាវុធ ១១នាក់ ត្រូវបានចាប់ខ្លួន ក្នុងករណីវាយប្រហារហិង្សាកាលពិថ្ងៃទី៩ ខែតុលា តាមបណ្តោយព្រំដែនក្នុងទីក្រុងមួងតាវ រដ្ឋរ៉ាក់ហីនភាគបច្ចិមប្រទេសមីយ៉ាន់ម៉ា។
ក្រុម Aqa MUL Mujahidin ដឹកនាំដោយ Havistoohar ដែលមានទំនាក់ទំនងនឹងអង្គការភេរវកម្មនៃ អង្គការសាមគ្គីរ៉ូហ៊ីងយ៉ា (RSO) ជាអ្នកនៅពីក្រោយចំពោះការវាយប្រហារមួយនេះ។
បន្ទាប់ពីអ្នកទាំងនោះ ត្រូវបានកងទ័ពរដ្ឋាភិបាល និងក្រុមប៉ូលិស បានចាប់ផ្តើមប្រតិបត្ដិការបោសសំអាត មួយនៅទីនោះកាលពីថ្ងៃអង្គារ ខណៈពួកគេកំពុងស្ថិតនៅក្រោមការសួរនាំរបស់ប៉ូលិស។
បើតាមប៉ូលិស បានបញ្ជាក់ថា មានទាហាន ៥នាក់ ប៉ូលិស ៨ នាក់ រួមមានស្រ្តី២នាក់ ត្រូវបានសម្លាប់ និងចាប់ខ្លួន២៣នាក់ ក្នុងករណីប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងប្រដាប់អាវុធរាប់រយនាក់ តាំងពីមានការវាយប្រហាតាមព្រំដែន។ ការអង្កេតលើកដំបូងបានឲ្យដឹងថា ការវាយប្រហានេះ ត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុដោយអង្គការភេរវកម្មបរទេស និងក្រុមប៉ះបោរអ៊ីស្លាមមួយចំនូន៕ ប្រភពពីសារពត័មានចិនស៊ិនហួ

មតិយោបល់