សូទ្បូម៉ូនៈ ក្រុមមន្រ្តី នៅថ្ងៃសៅរ៍នេះ បាននិយាយថា ករណីរញ្ជួយដី ដ៏មានអានុភាពកម្រិត ៦,៩ រ៉ិចទ័រ បានវាយប្រហារ នៅកោះសូទ្បូម៉ូនជាថ្មីម្ដងទៀត ដែលកើតទ្បើងមួយថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ធំមួយ បានបង្កការគំរាមកំហែងនៃរលកយក្សស៊ូណា តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់នោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមទីតាំងភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា រញ្ជួយដីនេះ បានវាយប្រហារនៅវេលាម៉ោង ៦ និង១០ នាទីព្រឹក (ម៉ោងក្នុងស្រុក) ដែលមានទីតាំងស្ថិតចម្ងាយ ៩០ គីឡូម៉ែត្រពីភាគខាងលិចរដ្ឋធានីខេត្ត Kirakira នៃកោះសូឡូម៉ូន ដោយមានជម្រៅ ១០ គីឡូម៉ែត្រ។
។
USGS បានបញ្ជាក់ថា ហេតុការណ៍នេះ អាចមានការស្លាប់ និងរបួស ព្រមទាំងការខូចខាត ក្នុងអត្រាទាបប៉ុណ្ណោះ៕
មតិយោបល់