អូស្ត្រាលីៈ មនុស្ស ៣នាក់ស្លាប់ និងរបួស ២៣ នាក់ ដោយក្នុងនោះមាន ៣ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់រថយន្តបើកបុករះទៅកាន់អ្នកថ្មើរជើងជាច្រើន នៅម៉ែលប៊ន ជាទីក្រុងដ៏ធំទីពីររបស់ប្រទេសអូស្ត្រាលី ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
ប៉ូលិសរដ្ឋ Victoria បានបញ្ជាក់ផងដែរថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់គាត់មានចេតនាបើករថយន្តបុករះអ្នកថ្មើរជើង បង្កការគំរាមកំហែងដល់សាធារណៈជន។
តាមសាក្សីឃើញហេតុការណ៍នេះ បានឲ្យដឹងថា មនុស្សជាច្រើនបានរត់គេចចេញពីផ្លូវយ៉ាងរហ័ស បន្ទាប់ពីឃើញអ្នកបើករថយន្តបើកបុកមនុស្សពីរបីនាក់ ដោយសាកសពពួកគេ បានខ្ទាតហោះទ្បើងលើអាកាស៕

https://youtu.be/Tb4415VaSfQ
មតិយោបល់